|
|
Ronald Araujo បានសរសេរនៅលើ Instagram ដោយភ្ជាប់រូបភាពនេះថា ខ្ញុំសុខសប្បាយទេ អរគុណ។ សម្ពាធឈាមរបស់ខ្ញុំទាប ហើយខ្ញុំខ្សោះជាតិទឹក ។
កីឡាករ Uruguayan រូបនេះត្រូវបានគេប្ដូរចេញនៅតង់ទីមួយនៃការប្រកួត Copa America ជាមួយនឹងប៉ាណាម៉ា។ គាត់នៅលើដីអស់មួយរយៈដោយសារកំដៅ និងខ្សោះជាតិទឹក។
ក្រោយចប់ការប្រកួត លោក Marcelo Bielsa គ្រូបង្វឹកសញ្ជាតិអ៊ុយរូហ្គាយក៏បានកត់សម្គាល់ដែរថា ខ្សែការពារកណ្តាលមានភាពនឿយហត់ខ្លះៗបន្ទាប់ពីរដូវកាលដ៏តានតឹងជាមួយ Barcelona។
អ៊ុយរូហ្គាយបានយកឈ្នះប៉ាណាម៉ា 3-1 ក្នុងការប្រកួតបើកឆាក Copa America។ ប្រកួតបន្ទាប់ ប៉ះ បូលីវី នៅយប់ថ្ងៃព្រហស្បតិ៍។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...