|
|
ខ្សែការពារចាស់វស្សា Giorgio Chiellini ជឿថា Christian Pulisic អាចជាជម្រើសល្អបំផុតសម្រាប់ Juventus ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ។ ខ្សែការពារអ៊ីតាលីរូបនេះ បានចាកចេញពី Juventus ដោយមិនមានតម្លៃផ្ទេរ នៅរដូវក្ដៅនេះ ហើយបានទៅចូលរួមក្លិប LAFC ក្នុងវ័យ៣៧ឆ្នាំ។
Pulisic ជាតារាម្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក ហើយ Chiellini ជឿថា គេជាកីឡាករម្នាក់ដែលជាជម្រើសល្អបំផុតសម្រាប់ Juventus។ Chiellini បាននិយាយថា៖ “និយាយដោយស្មោះត្រង់ទៅចុះ វាជាលើកទី១ហើយដែលខ្ញុំបានឮរឿនេះ ប៉ុន្ដែខ្ញុំគិតថា Juventus ត្រូវការខ្សែប្រយុទ្ធស្លាបមួយចំនួនដែលដូចទៅនឹង Pulsic”៕
ប្រភព៖ BBC Sport
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...