|
|
កីឡាករ Fernandinho អតីតប្រធានក្រុមរបស់ Manchester City បានត្រលប់ទៅចូលរួមជាមួយក្លឹបនៅប្រេស៊ីល Athletico Paranaense ដែលជាក្លឹបគេចាប់ផ្ដើមអាជីពដំបូង។
ខ្សែបម្រើវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបាននិយាយថា គេទទួលបានសំណើពីក្លឹបជាច្រើន ប៉ុន្តែសុខចិត្តបំពេញបំណងខ្លួនឯងដើម្បីពាក់អាវរបស់ Athletico ម្ដងទៀត។ គួរបញ្ជាក់ថា Fernandinho បានចាកចេញពី Man City កាលពីបញ្ចប់រដូវកាល២០២១-២២ បន្ទាប់ពីចំណាយពេល៩ឆ្នាំជាមួយក្លឹប។
ប្រភព ៖ Sky Sport
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...