|
|
Ander Herrera បានទម្លាយពីមូលហេតុដែល Kylian Mbappe សម្រេចចិត្តបន្ដលេងនៅ Paris Saint-Germain ។ ខ្សែប្រយុទ្ធបារាំងរូបនេះ ត្រូវបានរាយការណ៍ថា ចង់ចាកចេញពីទឹកដី បារាំងនៅពេលគេផុតកុងត្រាជាមួយ PSG ខណៈ Real Madrid ចាប់អារម្មណ៍។ទោះបីជាមានសំណើពីក្លិបស្ដេចស ប៉ុន្ដែ Mbappe ចុងក្រោយនៅតែសម្រេចចិត្តលេងបន្ដឱ្យ PSG ដោយបន្ដកុងត្រារយៈពេល៣ឆ្នាំបន្ថែមទៀត។
Herrera និយាយថា៖ “នៅ Real Madrid គេអាចក្លាយជាម្នាក់នៅក្នុងចំណោមកីឡាករល្អបំផុតនៅក្នុងប្រវត្ដិសាស្ដ្ររបស់ពួកគេ ជាមួយនឹងសុវត្ថិភាពដែលទៅលេងនៅទីនោះ ប៉ុន្ដែជាមួយ PSG គេអាចក្លាយជាកីឡាករល្អបំផុត នៅក្នុងប្រវត្តិសាស្ដ្ររបស់ក្លឹប” ៕''
ប្រភព ៖ Sky Sport
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...