|
|
ផ្លូវការហើយ! Lamine Yamal បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Barcelona ។
កិច្ចសន្យាថ្មីរបស់ Lamine រក្សាគាត់នៅ FC Barcelona រហូតដល់រដូវក្តៅឆ្នាំ 2031។
ប្រាក់បៀវត្សរ៍របស់ Lamine នៅ Barcelona ក៏នឹងកើនឡើងផងដែរ បន្ទាប់ពីកិច្ចសន្យាថ្មីនេះ។
កីឡាករវ័យ 17 ឆ្នាំរូបនេះទទួលបានឋានៈជាកំពូលតារាបន្ទាប់ពីការសម្តែងរបស់គាត់នៅរដូវកាលនេះ ហើយសមនឹងទទួលបានអ្វីគ្រប់យ៉ាង
Lamine លេងបាន 106 ប្រកួតអោយ Barcelona មុនពេលអាយុ 18 ឆ្នាំស៊ុតបញ្ចូលទីបាន 25 គ្រាប់ និង assists 34 ដង។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...