|
|
ប្រធានក្រុម Manchester United ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រឌឺដងរឿងក្រោយដឹកនាំកូនក្រុមរបស់ខ្លួនឈរច្រឡំជួរ មុនការប្រកួតតទល់នឹង Bighton កាលពីពេលថ្មីៗនេះ។
Maguire និងអ្នកចាំទី David De Gea បានប្រកែកគ្នារឿងការឈររបស់ក្រុម Man Utd របស់ខ្លួន ដោយ Mgauire ឲ្យកូនក្រុមឈរនៅឆ្វេង រីឯ De Gea ចង្អុលឲ្យឈរនៅខាងស្ដាំទើបត្រឹមត្រូវព្រោះ Man Utd ជាម្ចាស់ផ្ទះនៃការប្រកួត។ ដោយសារតែរឿងនេះ Maguire ត្រូវបានអ្នកគាំទ្រសើចចម្អក ខណៈដែរកីឡាករនេះត្រូវបានអ្នកគាំទ្រ សើចចម្អក និងខឹងសម្បារខ្លាំងនឹងសមត្ថភាពរបស់គេតាំងពីរដូវកាលមុនមកម្ល៉េះ៕
ប្រភព ៖ BBC
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...