|
|
ក្លឹប Manchester United បានដាក់គោលដៅលើអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Joan Garcia របស់ Espanyol ជាអ្នកជំនួសតំណែង Andre Onana នេះបើយោងតាម Fichajes ។
ប្រភពបញ្ជាក់ថា ក្រុមយក្សរបស់អង់គ្លេសកំពុងស្វែងរកជម្រើសមួយដោយសារការសម្ដែងមិនស៊ីសង្វាក់គ្នារបស់ Onana។
រដូវកាលនេះ Joan Garcia បានលេងក្លឹបចំនួន 25 ប្រកួត ដោយរក្សា Clean Sheet 4 ដង និងរបូតគ្រាប់បាល់ 36 គ្រាប់។ Transfermarkt ឱ្យតម្លៃអ្នកចាំទីអេស្ប៉ាញ 10 លានអឺរ៉ូ។
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...