|
|
ក្រុមអ្នកមានជាន់ថ្មី Newcastle United គ្រោងលក់ខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំង Allan Saint-Maximin ក្នុងតម្លៃជាង ៥០លានផោន នារដូវក្តៅខាងមុខ ។ បើទោះបីជា Allan បង្ហាញទម្រង់លេងយ៉ាងល្អ ហើយមានអ្នកគាំទ្រជាច្រើនគាំទ្ររូបគេ ក៏ក្លឹបមានគម្រោងក្នុងការលក់គេចេញផងដែរ ។
គួរបញ្ជាក់ថាក្លឹប Aston Villa ក៏កំពុងចាប់អារម្មណ៍និងខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះផងដែរ ដើម្បីមកបំពេញតំបន់ប្រយុទ្ធអោយកាន់តែមុតស្រួចបន្ថែមទៀត ៕
ប្រភព ៖ Mailonline
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...