|
|
លោក Pep Guardiola អ្នកចាត់ការក្រុមមេឃខៀវ Manchester City បានបង្ហើបថាក្រុមរបស់លោកមិនខ្លាចក្រុមអធិរាជស Real Madrid នោះទេក្នុងជំនួប UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រាត់ ។
Pep Guardiola បានលើកឡើងថា ៖ "វាមិនសំខាន់នោះទេថា Real Madrid ល្អបែបណាទេ។ ពួកយើងត្រូវប្រកួតជាមួយប្រវត្តិសាស្ត្ររបស់ពួកគេ 13សម័យកាល ពួកយើងមិនអាចប្ដូរវាបានទេ។ វាគឺជាការលេង 11ទល់នឹង11 និងបាល់មួយក្នុងទីលាន។ ពួកយើងនឹងព្យាយាមធ្វើឲ្យល្អ ទាំង2ប្រកួតដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ"។
ប្រភព ៖ BBC Sport
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...