|
|
Premier League បានធ្វើការប្រកាសបេក្ខជន៨រូប ដែលអាចឈ្នះពានកីឡាករវ័យក្មេងឆ្នើម (មានអាយុស្មើឬក្រោម ២៣ឆ្នាំមុនចាប់ឆ្នើមរដូវកាល) ប្រចាំរដូវកាលឆ្នាំ២០២១/២២នេះ ។
ខាងក្រោមនេះជាកីឡាករទាំងវ័យទាំង ៨រូបនោះ៖
ខ្សែការពារ Trent Alexander-Arnold មកពីក្លឹប Liverpool
ខ្សែបម្រើ Phil Foden មកពីក្លឹប Manchester City
ខ្សែបម្រើ Conor Gallagher មកពីក្លឹប Crystal Palace
ខ្សែការពារ Tyrick Mitchell មកពីក្លឹប Crystal Palace
ខ្សែបម្រើ Mason Mount មកពីក្លឹប Chelsea
អ្នកចាំទី Aaron Ramsdale មកពីក្លឹប Arsenal
ខ្សែបម្រើ Declan Rice មកពីក្លឹប West Ham United
ខ្សែប្រយុទ្ធ Bukayo Saka មកពីក្លឹប Arsenal
ចំពោះលទ្ធផលអ្នកដែលអាចឈ្នះពានខាងលើនឹងចេញនៅសប្ដាហ៍ក្រោយ ដោយរង់ចាំការបោះឆ្នោតពីអ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់ប្រចាំ PL ៕
ប្រភព៖ Premier League
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...