|
|
ក្លឹបអ្នកមាន Paris Saint-Germain បានធ្វើសំណើរទៅកាន់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បន្ទាប់ពីលេចលឺដំណឹងថារូបគេចង់ផ្ទេរចេញពីបិសាចក្រហម Manchester United ។ គួរបញ្ជាក់ថាកញ្ចប់ទឹកប្រាក់ដែល PSG បានស្នើរមកមានចំនួនតិចជាង Manutd ដែលបានផ្តល់អោយ Pogba ។
ទោះជាយ៉ាងណាក្តីខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ ហាក់មិនសប្បាយចិត្តប៉ុន្មាននោះទេ ក្នុងការស្នាក់នៅបន្តជាមួយបិសាចក្រហម Manchester United ។ បើតាមប្រភពមួយចំនួនបានបញ្ជាក់ថា រូបគេចង់ផ្ទេរទៅកាន់ទឹកដីអ៊ីតាលីជាមួយនិងអតីតក្លឹបចាស់ខ្លួនគឺសេះបង្កង់ Juventus ៕
ប្រភព ៖ ManchesterEveningNews
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...