|
|
Real Madrid បានបន្តកុងត្រារបស់ខ្សែការពារ Diego Aguado វ័យ18ឆ្នាំ។
កីឡាករវ័យជំទង់រូបនេះបានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅដើមរដូវកាល 2024-25 ក្នុងការប្រកួត Copa del Rey ទល់នឹង Minera ដោយបានជួយក្រុមរបស់គាត់រក្សា Clean Sheet ។
កិច្ចសន្យាថ្មីរបស់ Aguado នឹងមានសុពលភាពដល់ដំណាច់ខែមិថុនា ឆ្នាំ 2029 ព្រោះគាត់ត្រូវបានគេវាយតម្លៃខ្ពស់ដោយអ្នកនៅក្នុងក្លឹប។
កីឡាករវ័យ 18 ឆ្នាំរូបនេះក៏បានបង្ហាញខ្លួនចំនួន 8 ប្រកួតក្នុងក្របខ័ណ្ឌ UEFA Youth League នៅរដូវកាលនេះផងដែរ ដោយបានជួយក្រុម Los Blancos U-19 រក្សា Clean Sheet ចំនួន 4 ដង។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...