|
|
ក្រុមអធិរាជស Real Madrid បានយកឈ្នះម្ចាស់ផ្ទះតោខៀវ Chelsea យ៉ាងចាស់ដៃក្នុងវគ្គ៨ក្រុម UEFA Champions League ជើងទី១កាលពីយប់មិញ ។ Real Madrid បានយកឈ្នះដោយលទ្ធផល ៣-១ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ទាំង៣គ្រាប់ ។
Benzema ធ្វើបានយ៉ាងល្អកាលពីយប់មិញ ហើយនេះគឺជាការរកបាន Hat-Trick លើកទី២របស់គេក្នុងរដូវកាលនេះក្នុងក្របខ័ណ្ឌ Champions League ។ សម្រាប់ជើងទី២ និងត្រូវធ្វើឡើងនៅយប់ថ្ងៃទី១៣ វេលាម៉ោង២ រំលងអាធ្រាត្រ (ម៉ោងប្រទេសកម្ពុជា) ៕
ប្រភព ៖ BBC Sports
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...