|
|
ទស្សនៈរបស់ Ruben Amorim លើកីឡាករ Leny Yoro ដែលទើបចុះហត្ថលេខានៅរដូវក្តៅថាជាកីឡាករស្ថិតក្នុងជម្រើសរយៈពេលវែងរបស់គាត់ ហើយគ្រូបង្វឹកព័រទុយហ្គាល់រូបនេះចាត់ទុកជា កីឡាករមានទេពកោសល្យតជំនាន់។
លោក Fabrizio Romano បាននិយាយថា Ruben Amorim និងបុគ្គលិករបស់គាត់ចាត់ទុក Leny Yoro ជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងការអភិវឌ្ឍន៍សម្រាប់គម្រោងរយៈពេលវែងរបស់ Man United។
គាត់ត្រូវបានចាត់ទុកថាជាកីឡាករមានទេពកោសល្យតជំនាន់មួយរបស់ក្លិប ហើយ Amorim ជាមួយបុគ្គលិករបស់គាត់យល់ស្របទាំងស្រុងលើរឿងនេះ។ ពេលនេះរបួសរបស់ Yoro ក៏ជាសះស្បើយ ស្ថិតក្នុងដំណាក់កាលចុងក្រោយដែរ។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...