|
|
កីទ្បាករសញ្ជាតិកូរ៉េខាងត្បូងវ័យ 30 ឆ្នាំរូបនេះធ្លាប់មានបទពិសោធន៍លេងនៅក្លិប FC St. Pauli ក្នុងក្របខណ្ឌលីគទី 2 របស់អាល្លឺម៉ង់🇩🇪នៅឆ្នាំ 2017-2019។
យ៉ាងណា ក្រោយពីចាកចេញពីក្លិប FC St. Pauli ខ្សែការពារកណ្តាល Park Yi Young ត្រូវបាន ក្លិប Türkgücü München លីគទី 6 អាល្លឺម៉ង់ បានធ្វើការខ្ចីជើងក្នុងឆ្នាំ 2020-21 មុនពេលផ្លាស់ទៅ Kaya-Iloilo ។
គួរបញ្ជាក់ថា Park Yi Young នឹងលេងឱ្យភ្នំពេញក្រោនក្នុងនាមជាកីទ្បាករកូតាអាស៊ី បន្ទាប់ពីខ្សែការពារ Reo Kunimoto ដែលបានចាកចេញពីក្លិប ។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...