|
|
Andriy Lunin បានសង្គ្រោះបាល់ប៉េណាល់ទីចំនួនពីរគ្រាប់ក្នុងការប្រកួតទល់នឹង Man City ដោយបានជួយ Real Madrid ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។
កីឡាករអ៊ុយក្រែនបានជួតសង្គ្រោះបាល់របស់ Bernardo Silva និង Mateo Kovacic ។
មុនការស៊ុតបាល់បញ្ចូលទី Lunin បានសន្ទនាជាមួយ Kepa ដោយកីឡាករអេស្ប៉ាញបានណែនាំគាត់អំពីអ្នកទាត់បាល់ប៉េណាល់ទីរបស់ Man City។
Kepa គឺជាមិត្តរួមក្រុមជាមួយ Kovacic នៅ Chelsea ហើយដំបូន្មានរបស់គាត់បានបង្ហាញថាមានតម្លៃ!
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...