|
|
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកបានខ្សែការពារ Clement Lenglet ពីក្លឹប Barcelona ក្នុងលក្ខខ័ណ្ឌហើយកាលពីម្សិលមិញ។ Tottenham និង Barcelona ព្រមព្រៀងគ្នាឲ្យ Lenglet មកលេងនៅ Spurs ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថាកុងត្រាខ្ចីជើងនេះមិនមានលក្ខខ័ណ្ឌឲ្យ Spurs ទិញយកនោះឡើយដោយក្លឹបទាំងពីរកំពុងជជែកបន្តដើម្បីបញ្ចប់ការចរចាកុងត្រានេះ ខណៈកីឡាករនេះបានព្រមព្រៀងជាមួយក្លឹបអង់គ្លេសតាំងពីសប្ដាហ៍មុន ៕
ប្រភព៖ Fabrizio Romano
Barcelona បានបញ្ជាក់ជាផ្លូវការលើការចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិអង់គ្លេស Marcus Rashford ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Manchester United ដោយមានជម្រើសក្នុងការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្ដៅក្រោយ។...
AC Milan ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយ Liverpool លើការផ្លាស់ប្តូរដ៏មានសក្តានុពលមួយសម្រាប់ Federico Chiesa ដោយខ្សែបម្រើស្លាបសញ្ជាតិអ៊ីតាលីវ័យ 27 ឆ្នាំរូបនេះចង់ត្រលប់ទៅ Serie A បន្ទាប់ពីរដូវកាលដ៏លំបាកនៅ Anfield ។...
Liverpool មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Rodrygo របស់ក្លឹប Real Madrid ក្នុងនាមជាអ្នកមកជំនួសកន្លែង Luis Diaz នោះទេ បើទោះបីជាក្លឹប Bayern Munich កំពុងតែបន្តស្វែងរកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ីក៏ដោយ នេះបើយោងតាមអ្នកកាសែត James Pearce of The Athletic ។...
Kylian Mbappe បានបញ្ចប់ការរំពឹងទុកអំពីលេខអាវរបស់គាត់ ដោយបញ្ជាក់ថាគាត់នឹងពាក់អាវលេខ 10 សម្រាប់ក្លឹប Real Madrid នៅរដូវកាលក្រោយ។...
Ashley Young បានចូលរួមជាមួយ Ipswich Town បន្ទាប់ពីការចាកចេញរបស់គាត់ជាមួយ Everton ។...