|
|
សមាជិកនិងកីឡាករ U23 វៀតណាម ប្រមាណជា ២០នាក់ ដែលបានផ្ទុកមេរោគកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅកម្ពុជា ស្របពេលដែលសមាជិក ២៧រូប ទៀតបានទៅដល់ប្រទេសវៀតណាមហើយកាលពីយប់មិញនេះ។
គួរបញ្ជាក់ថាវៀតណាមបានបញ្ជូនសមាជិក និងក្រុមកីឡាករប្រមាណជា ៤៧នាក់ មកកាន់ទឹកដីកម្ពុជាដើម្បីប្រកួតពានរង្វាន់ AFF U23 Championship ។ តាមពិតទៅ ចំនួនដ៏ច្រើននេះ ក៏ដោយសារតែវៀតណាម បានកោះហៅកីឡាករថ្មីមកជួយជានិច្ច ដោយសារតែក្រុមមួយនេះបានឆ្លងមេរោគកូវីដ១៩ ច្រើនពេក។
ទោះជាយ៉ាងណា សហព័ន្ធបាល់ទាត់វៀតណាមចូលរួមទទួលយ៉ាងកក់ក្តៅ ជាមួយនិងប្រាក់រង្វាន់ប្រមាណជា ១២ម៉ឺនដុល្លារ និងប្រាក់លើកទឹកចិត្តផ្សេងទៀតចំពោះការឈ្នះពាននេះដែរ ៕
ប្រភព : Zing
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...