|
|
ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញក្នុងកម្មវិធីប្រកួតប្រដាល់រវាង Brook និង Khan ។ ពេលនេះក្រុមប៉ូលីសកំពុងបើកការស៊ើបអង្កេត នៅករណីវាយប្រហារលើម្តាយរបស់ខ្សែប្រយុទ្ធវ័យក្មេង Phil Foden ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Machester City ។
បើយោងតាមឃ្លីបវីដេអូដែលបែកធ្លាយ គេឃើញថា Foden ព្យាយាមចូលមកប្រតាយប្រតប់ បន្ទាប់ពីម្តាយខ្លួនត្រូវបានក្រុមមិនស្គាល់មុខមួយក្រុមវាយ ស្របពេលដែលមិត្តស្រីរបស់គេក៏បានបោះពាក្យសម្តីមិនសមរម្យទៅកាន់ក្រុមមិនស្គាល់មុខនោះដែរ ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងថ្នាក់លើរបស់ Mancity បានចេញមុខប្រកាសថាក្លឹបនឹងគាំទ្រដល់គ្រួសារ Foden និងស្វែងរកមធ្យោបាយក្នុងការទាមទារយុត្តិធម៍អោយជនរងគ្រោះ ៕
ប្រភព : The Sun
Sunderland បានផ្តួចផ្តើមទំនាក់ទំនងជាមួយ Juventus ដើម្បីប្រមូលព័ត៌មានលម្អិតអំពីខ្សែការពារ Lloyd Kelly ខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែការពាររបស់ពួកគេ នេះបើយោងតាម La Gazzetta dello Sport ។...
AC Milan បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយ Genoa និង Koni De Winter សម្រាប់ការផ្ទេររបស់ខ្សែការពារ ដោយកិច្ចព្រមព្រៀងជិតនឹងរួចរាល់ នេះបើយោងតាម Fabrizio Romano ។...
កាលពីថ្ងៃសៅរ៍ Paul Joyce បានរាយការណ៍ថា Everton បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចរចារបស់ពួកគេសម្រាប់ Jack Grealish របស់ Manchester Cityy ។...
យោងតាមលោក Florian Plettenberg បានឱ្យដឹងថា ក្លឹប FC Bayern និង Al Nassr កំពុងពិភាក្សាគ្នាលើការផ្ទេរខ្សែបម្រើស្លាប Kingsley Coman ដោយក្លឹប Bayern បើកចិត្តឱ្យកីឡាករវ័យ 29 ឆ្នាំរូបនេះចាកចេញ។...
Barcelona បានបង្ហាញពីទម្រង់លេងដ៏ល្អឥតខ្ចោះក្នុងការប្រកួតមុនបើករដូវកាលចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះក្រុម Como 5-0 ក្នុងពានរង្វាន់ Joan Gamper Trophy នៅកីឡដ្ឋាន Estadi Johan Cruyff នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2025។...