|
|
Martin Odegaard បានបញ្ចេញទម្រង់លេងមិនគួរឱ្យជឿដើម្បីជួយ Arsenal បំបាក់ Chelsea 5-0 នៅ Premier League។
ខ្សែបម្រើសញ្ជាតិន័រវេសរូបនេះបានបង្កើតគ្រាប់បាល់ចំនួនពីរក្នុងការប្រកួតនេះ ហើយថែមទាំងបានបង្កើតឱកាសស៊ុតបញ្ចូលទីចំនួន 8 គ្រាប់សម្រាប់មិត្តរួមក្រុមរបស់គាត់ផងដែរ។
ឥឡូវនេះ ស្ថិតិគួរឱ្យចាប់អារម្មណ៍មួយចំនួនបានកើតឡើងដែលបង្ហាញថាប្រធានក្រុម Arsenal ពិតជាអាចជាមានអ្នកលេងដ៏ល្អបំផុតនៅក្នុងលីកកំពូលទាំង 5 របស់អឺរ៉ុប។
Odegaard បានបង្កើតឱកាសបើកលេងច្រើនបំផុត 78ដង
និងការស៊ុតបាល់ប៉េណាល់ទីដោយជោគជ័យ 102 សម្រាប់កីឡាករណាម្នាក់នៅក្នុងក្របខ័ណ្ឌធំៗរបស់អឺរ៉ុបក្នុងរដូវកាលនេះ។
មិនត្រឹមតែប៉ុណ្ណឹងទេ កីឡាករសញ្ជាតិន័រវេសរូបនេះក៏បានបញ្ជូនបាល់បន្ថែមទៀតចូលទៅក្នុងតំបន់ពិន័យ 162 ប៉ុនប៉ងតាមរយៈបាល់ 34និងទទួលបានជោគជ័យតាមរយៈបាល់ 18 ជាងកីឡាករផ្សេងទៀតនៅក្នុងលីកធំបំផុត។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន 8 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 8 ដងក្នុង 31 ប្រកួតក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ ដោយរក្សាក្តីសុបិននៃការឈ្នះពានរង្វាន់របស់ក្រុមគាត់ឱ្យនៅមានសង្ឃឹម។
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...