|
|
ក្រុមបិសាចក្រហម Manchester United បានរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះក្តីសង្ឃឹមក្នុងវគ្គ 16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេ បន្ទាប់ពីបានស្មើក្នុងលទ្ធផល 3-3 នៅក្រៅដីនៅលើទឹកដីក្រុម Galatasaray កាលពីថ្ងៃពុធ។
ដើម្បីឈានទៅវគ្គបន្តនៃការប្រកួត បិសាចក្រហមត្រូវតែយកឈ្នះក្រុម Bayern Munich ស្របពេលដែលសង្ឃឹមទទួលបានលទ្ធផលស្មើរវាង Copenhagen និង Galatasaray។
ប្រសិនបើក្រុមទួរគី ឬក្រុមដាណឺម៉ាកឈ្នះ Man United នឹងត្រូវធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដោយមិនគិតពីលទ្ធផលរបស់គេជាមួយនឹងក្រុម Bayern នៅ Old Trafford ។
ការចាប់ឆ្នោតអាចនឹងបញ្ជូនបិសាចក្រហមទៅលេងនៅ Europa League ប៉ុន្តែ Champions League នឹងក្លាយជារឿងតែមួយគត់ក្នុងចិត្តរបស់អ្នករាល់គ្នានៅថ្ងៃទី 12 ខែធ្នូ ខាងមុខនេះ។
Facebook Page Aa2888
Mundo Deportivo រាយការណ៍ថា Marc-André ter Stegen នឹងមិនចូលរួមដំណើរទេសចរណ៍មុនបើករដូវកាលរបស់ Barcelona នៅជប៉ុន និងកូរ៉េខាងត្បូង ខណៈដែលគាត់ប្រឈមមុខនឹងការសម្រេចចិត្តដ៏សំខាន់មួយជុំវិញបញ្ហាខ្នងរបស់គាត់។ អ្នកចាំទីសញ្ជាតិអាឡឺម៉ង់ ដែលត្រូវបានអវត្តមានតាំងពីដើមរដូវកាលមុន ដោយសារភាពមិនស្រួលខ្លាំងនោះ កំពុងពិចារណាការវះកាត់ដើម្បីដោះស្រាយបញ្ហានេះ។...
យោងតាម Fabrizio Romano កីឡាករ James Trafford បានទទួលយកសំណើររបស់ Manchester City ដើម្បីត្រលប់ទៅក្លឹបពី Burnley វិញ។...
យោងតាមសារព័ត៌មាន L'Equipe ក្លឹប Al Hilal របស់ Saudi Pro League បានធ្វើការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Newcastle United Alexander Isak ខណៈដែលពួកគេបន្តការស្វែងរកខ្សែប្រយុទ្ធឆ្នើមថ្មី។...
Bayern Munich បើកការផ្តល់ជូនសមរម្យសម្រាប់ខ្សែបម្រើ Joao Palhinha នេះបើយោងតាមអ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg ។ ខណៈដែលមានពាក្យចចាមអារ៉ាមទាក់ទង Arsenal ទៅនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ។ Plettenberg បាននិយាយថាមិនមានការបញ្ជាក់ពីការចាប់អារម្មណ៍ជាក់លាក់ពីក្លឹបអង់គ្លេសនោះទេ។...
Gabriel Magalhães មានទំនុកចិត្តថាគាត់នឹងសមនឹងលេងឱ្យ Arsenal នៅដើមរដូវកាលក្រោយបន្ទាប់ពីខកខានការប្រកួតចុងក្រោយនៅរដូវកាលមុន។...