|
|
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានសម្រេចផ្លាស់ទៅកាន់ ក្លឹប Roma នៅក្នុងរដូវកាលថ្មីនេះហើយក្រោយដាច់កុងត្រានឹងក្លឹប Juventus។
Roma បាននាំយក Dybala ដោយគ្មានតម្លៃខ្លួនជាមួយហ្នឹងកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្ម ៦លានដុល្លារ ក្នុងមួយឆ្នាំ។ លោក Jose Mourinho អ្នកចាត់ការទូទៅ Roma បានទូរស័ព្ទទៅបញ្ចុះបញ្ចូល Dybala ជាច្រើនដងច្រើនសារដើម្បីមកចូលរួមក្នុងក្រុមលោក។គួរបញ្ជាក់ថានៅខណៈនេះ Dybala និង Roma បានព្រមព្រៀងគ្នារួចរាល់ហើយ ដោយនៅបញ្ចប់ឯកសារកុងត្រា និងប្រកាសជាផ្លូវការប៉ុណ្ណោះ៕
ប្រភព៖ Sky Sport
ប្រភពព័ត៌មានបានបញ្ជាក់ថា Villarreal កំពុងរៀបចំដាក់សំណើខ្ចីជើងខ្សែការពារ Axel Disasi របស់ Chelsea ក្នុងការប្រជែងជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Neom ដែលកំពុងពិភាក្សាជាមួយអ្នកគ្រប់គ្រងរបស់ BlueCo ដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិបារាំងវ័យ 27 ឆ្នាំរូបនេះផងដែរ។...
ការដេញថ្លៃថ្មីនឹងមកដល់សម្រាប់ Rodrygo ពីប្រទេសអង់គ្លេស វាមិនមែនជា Liverpool ទេ ប៉ុន្តែក្លឹប Tottenham Hotspur នៅទីក្រុងឡុងដ៍ នេះបើយោងតាម Diario AS ។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា Arsenal បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីរួចរាល់ជាមួយ Sporting CP និង Viktor Gyökeres លើការផ្ទេរដែលមានតម្លៃ €63.5 លានបូកនឹង 10 លានអឺរ៉ូនៅក្នុងកម្មវិធីបន្ថែម។...
Liverpool បានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្Eintracht Frankfurt កីឡាករ Hugo Ekitike នេះបើយោងតាមរបាយការណ៍។...
Real Madrid បានប្រកាសពីការផ្ទេរ Álvaro Rodríguez ទៅ Elche ។...