|
|
តារារបស់ Manchester City កីឡាករ Joao Cancelo បានដកខ្លួនចេញពីព្រឹត្តិការណ៍ Euro បន្ទាប់ពីរូបគេតេស្ដវិជ្ជមានកូវីដ-១៩
ព័រទុយហ្គាល់ដែលនឹងលេងប្រកួតដំបូងទល់នឹងហុងគ្រីនៅថ្ងៃស្អែក បានបង្ខំចិត្តទម្លាក់ Cancelo ចោល បន្ទាប់ពីតេស្ដរកឃើញជំងឺនៅថ្ងៃច័ន្ទនេះ។ កីឡាកររបស់ Manchester United ដែលបច្ចុប្បន្នខ្ចីជើងនៅ AC Milan គឺ Diogo Dalot ត្រូវបានកោះហៅមកជំនួសកន្លែង Cancelo។
Cancelo ត្រូវបានរំពឹងនឹងអាចចាប់ផ្ដើមជាជម្រើសដំបូងរបស់លោក Fernando Santos ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយសារទម្រង់លេងរបស់គេឡើងខ្លាំង។ កីឡាករវ័យ២៧ឆ្នាំបានជួយ Manchester City លើកពាន Premier League និងទើបតែរកគ្រាប់បាល់បានក្នុងជំនួបឈ្នះ ៤-០ លើអ៊ីស្រាអ៊ែល៕
Club Friendlies Arsenal VS Tottenham Match ...
យោងតាមកាសែត The Athletic បានឱ្យដឹងថា Chelsea បានដាក់តម្លៃ 25 លានដុល្លារលើ Armando Broja ។...
Liverpool បានបញ្ជាក់ហើយថា Luis Diaz បានចូលរួមជាមួយ Bayern Munich ។...
គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានច្រានចោលការរំពឹងទុកជុំវិញការចាកចេញដ៏មានសក្តានុពលរបស់ Ronald Araujo ។...
Fabrizio Romano បានផ្តល់ការយល់ដឹងខ្លះៗអំពីផែនការរបស់ Chelsea ក្នុងការដេញតាម Xavi Simons និង Alejandro Garnacho ។...